ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក បកែវ
================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ០១រូប បានចុះបំពេញបេសកកម្មក្នុងស្រុក បកែវ ដើម្បីពិនិត្យ និងជំរុញការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាល ស្រុក បកែវ ដែលដឹកនាំសម្របសម្រួលដោយលោក អ៊ូ ដារ៉ារិទ្ធ អភិបាលរងស្រុកបកែវ។